សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ២២, ២០១៧

ឯក​ឧត្តម​ ឧត្ត​ម​សេ​នីយ៍​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ឆា​(Prayut Chan-o-cha) នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ នឹង​ដឹក​នាំ​គណៈ​ប្រ​​តិ​ភូ​អញ្ជើញ​មក​បំ​ពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​កញ្ញា​ ឆ្នាំ​២០​១៧​។


សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ១៦, ២០១៧

សេចក្តីជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មីដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មី ក្នុងបរិវេណស្ថានទូត ដែលមានលក្ខណៈធំទូលាយ និងមានផាសុខភាព ដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ដល់បងប្អូនពលករកម្ពុជាដែលបានបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយ។

សូមបងប្អូនពលករកម្ពុជាដែលធ្លាប់បានបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់ មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ឱ្យបានគ្រប់ៗគ្នា និងឱ្យបានឆាប់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន។