សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ៣០, ២០១៧

ស្ថាន​អគ្គ​កុង​ស៊ុល​ប្រ​ចាំ​ខេត្ត​សា​កែវ​ អន្ត​រា​គ​ម​ជួយ​ពល​ករ​ខ្មែរ​៧​នាក់​

Download (PDF, Unknown)


បណ្តុំរូបថត

  • មិថុនា ២៨, ២០១៧

អគ្គកុងស៊ុល ជួបពិភាក្សាជាមួយលោកមេធាវីថៃម្នាក់ទៀតដែលមានបំណងចូលរួមចំណែកជួយបងប្អូនពលរដ្ឋខ្មែរ

អគ្គកុងស៊ុល ជួបពិភាក្សាជាមួយលោកមេធាវីថៃម្នាក់ទៀត (ជាប់ឈាមជ័រខ្មែរ) ដែលមានបំណងចូលរួមចំណែកជួយបងប្អូនពលរដ្ឋខ្មែរដែលមានរឿង មានក្តីក្តាំ នៅប្រទេសថៃ ជាពិសេសក្នុងខេត្តក្រោមដែនកុងស៊ុលទាំង 8 ។
នេះដោយសារលោកមេធាវីមានចិត្តស្រឡាញ់ពលរដ្ឋខ្មែរ និងដោយសារចាប់ចិត្តនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចំពោះបងប្អូនពលរដ្ឋខ្មែរគ្រប់លំដាប់ជីវភាព និង និន្នាការ ជាពិសេសបងប្អូនពលករ និង អាជីវករខ្មែរនៅស្រុកថៃ។


បណ្តុំរូបថត

  • មិថុនា ២០, ២០១៧

កំរងរូបថតស្តីពីសកម្មភាពមួយចំនួនរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ (ស្រះកែវ) ក្នុងខែមេសា ឆ្នាំ២០១៧

អគ្គកុងស៊ុលទទួលជួបអធិការត​ម្រួតស្រុកអារញ្ញប្រាថេតខេត្តសាកែវ។

លោកកុងស៊ុលចូលរួមកម្មវិធីជាមួយអាជ្ញាធរថៃ។

លោកកុងស៊ុលចូលរួមប្រជុំជាមួយអាជ្ញាធរថៃ។

លោកកុងស៊ុល និងបុគ្គលិកស្ថានអគ្គកុងស៊ុលជួបបងប្អូនពលករខ្មែរ។

លោកកុងស៊ុលចូលរួមដោះស្រាយបញ្ហាជូនបងប្អូនពលករអូសរទេះនៅច្រកប៉ោយប៉ែត-ខ្លងលឹក។

អគ្គកុងស៊ុល និងមន្ត្រី បុគ្គលិកនៃស្ថានអគ្គកុងស៊ុល សហការគ្នាសម្រួលបែបបទជូនបងប្អូនពលករ ដើម្បីអាចនាំកូនប្រុសស្រី វិលទៅកម្ពុជាវិញ ចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៧។

លោកកុងស៊ុល សហការជាមួយទីប្រឹក្សាពលករនៃស្ថានទូត ចុះជួបបងប្អូនពលករខ្មែរនៅ​ច្រកប៉ោយប៉ែត-ខ្លងលឹក។

អគ្គកុងស៊ុលចូលរួមពិធីប្រពៃណីសង្ក្រាន្តមិត្តភាពកម្ពុជា-ថៃ លើកទី១៦ ដែលរៀបចំឡើងដោយអាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

អគ្គកុងស៊ុលទទួលជួបប្រធាន និងតំណាងក្រុមហ៊ុនទេសចរណ៍ក​ម្ពុជា-ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជម្រុញកំណើនទេស​ចរពីថៃចូលមកកម្ពុជាតាមច្រកប៉ោយប៉ែត-ខ្លងលឹក។

 


បណ្តុំរូបថត

  • មិថុនា ២០, ២០១៧

កំរងសកម្មភាពមួយចំនួនរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក្នុងខែមីនា ឆ្នាំ២០១៧


បណ្តុំរូបថត

  • មិថុនា ១៩, ២០១៧

សិក្ខាសាលា ស្តីពី ការលើកស្ទួយទំនាក់ទំនងថៃ-កម្ពុជា និងការកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងការវិនិយោគតាមព្រំដែននៃប្រទេសទាំងពីរ ដែលប្រព្រឹត្តិទៅពីថ្ងៃទី 16-17 មិថុនា 2017 នៅអារញ្ញប្រាថេត ខេត្តសាកែវ


សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ១៦, ២០១៧

ស្ថាន​អគ្គ​កុង​ស៊ុល​ប្រ​ចាំ​ខេត្ត​សា​កែវ ​ស្វែង​រក​ការ​លើក​លែង​ទោស​ដល់​ពល​រដ្ឋ​ខ្មែរ​២៤​នាក់​

Download (PDF, Unknown)

Download (PDF, Unknown)


សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ១៦, ២០១៧

សេច​ក្ដី​ណែ​នាំ​​ ស្ដី​ពី​កា​រ​អ​នុ​វត្តន៍​ប្រ​កាស​រួម​ ការ​ផ្ដល់​សេ​វា​សា​ធា​រ​ណៈ ​តាម​ស្ថាន​តំ​ណាង​កម្ពុ​ជា​នៅ​ក្រៅ​ប្រ​ទេស​

Download (PDF, Unknown)


Download (PDF, Unknown)


បណ្តុំរូបថត

  • មិថុនា ១៥, ២០១៧

អគ្គកុងស៊ុល ចូលរួមកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC-25)


បណ្តុំរូបថត

  • មិថុនា ១៤, ២០១៧

អគ្គកុងស៊ុលទទួលជួបជាមួយក្រុមវិនិយោគិនថៃ ដែលមានបំណងស្វែងយល់ និងចង់ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា

 


ព័ត៌មាន

  • មិថុនា ១៤, ២០១៧

អគ្គកុងស៊ុលជួបពិភាក្សាការងារជាមួយលោកមេធាវីថៃដែលមានចិត្តបុណ្យតែងជួយដោះស្រាយរឿងក្តីជូនបងប្អូនពលរដ្ឋខ្មែរអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ

អគ្គកុងស៊ុលជួបពិភាក្សាការងារជាមួយលោកមេធាវីថៃដែលមានចិត្តបុណ្យតែងជួយដោះស្រាយរឿងក្តីជូនបងប្អូនពលរដ្ឋខ្មែរអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។

កិច្ចពិភាក្សាគឺផ្តោតសំខាន់លើទិដ្ឋភាពច្បាប់ និងដំណើរការយុត្តិធម៌របស់ប្រទេសថៃ និងការស្វែងរកលទ្ធភាពជួយបងប្អូនពលរដ្ឋខ្មែរដែលជាប់ពន្ធនាគារនៅក្នុងខេត្តទាំង ៨ របស់ថៃដែលស្ថិតក្រោមដែនអគ្គកុងស៊ុលកម្ពុជានៅសាកែវ (ឬស្រះកែវ)។ ជាលទ្ធផល ឃើញថាមានលទ្ធភាពវិជ្ជមានជាច្រើនដែលអាចដំណើរការបាន។