ព័ត៌មាន

  • តុលា ១៥, ២០១៧

ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ៕

មន្ត្រី និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលទាំងអស់ បានជួបជុំគ្នាប្រារព្វពិធីដ៏មានសារៈសំខាន់យ៉ាងក្រៃលែងនេះ ដោយទឹកចិត្តគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រមទាំងបានបួងសួងដល់ទេវតាមួយម៉ឺនលោកធាតុ ទេវតារក្សាព្រះមហាស្វេតឆត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សាដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គបានសោយសុខក្នុងឋានព្រះបរមសុខតរៀងទៅ៕


សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ២២, ២០១៧

ឯក​ឧត្តម​ ឧត្ត​ម​សេ​នីយ៍​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ឆា​(Prayut Chan-o-cha) នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ នឹង​ដឹក​នាំ​គណៈ​ប្រ​​តិ​ភូ​អញ្ជើញ​មក​បំ​ពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​កញ្ញា​ ឆ្នាំ​២០​១៧​។


សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ១៦, ២០១៧

សេចក្តីជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មីដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មី ក្នុងបរិវេណស្ថានទូត ដែលមានលក្ខណៈធំទូលាយ និងមានផាសុខភាព ដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ដល់បងប្អូនពលករកម្ពុជាដែលបានបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយ។

សូមបងប្អូនពលករកម្ពុជាដែលធ្លាប់បានបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់ មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ឱ្យបានគ្រប់ៗគ្នា និងឱ្យបានឆាប់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន។

 


សេចក្តីប្រកាសព័ត៌មាន

  • សីហា ១១, ២០១៧

ដើម្បីជាការជួយសម្រួលដល់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយស្ថានទូតនឹងចេញលិខិតបញ្ជាក់បុគ្គលតែមួយ ដោយមិនយកកម្រៃសេវា អ្វីទាំងអស់


សេចក្តីប្រកាសព័ត៌មាន

  • សីហា ១១, ២០១៧

ព័ត៌មានស្តីពីនីតិវិធីដើម្បីបំពេញសំណុំឯកសារស្នាក់នៅ និងបំពេញការងារស្របច្បាប់ សម្រាប់បងប្អូនពលករនៅថៃដែលមិនមានឯកសារ ឬធ្លាប់ខុសច្បាប់កន្លងមក


សេចក្តីប្រកាសព័ត៌មាន

  • សីហា ៩, ២០១៧

ដើម្បីជួយសម្រួលដល់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយស្ថានទូតនឹងចេញលិខិតបញ្ជាក់បុគ្គលតែមួយ ដោយមិនយកកម្រៃសេវា អ្វីទាំងអស់

នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយស្ថានទូតនឹងចេញលិខិតបញ្ជាក់បុគ្គលតែមួយ ដោយមិនយកកម្រៃសេវា អ្វីទាំងអស់ នៅថ្ងៃបងប្អូនពលករមកទទួលយកលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC តែម្តង ដើម្បីអាចអោយបងប្អូនស្នើសុំទិដ្ឋាការស្នាក់នៅ (visa) នៅតាមការិយាល័យអន្តោប្រវេសន៍ក្នុងខេត្តដែលបងប្អូនធ្វើការបាន។


សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ២៧, ២០១៧

សេចក្ដីជូនព័ត៌មាន ស្ដីពីការស្រាយបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើអត្ថបទរបស់កាសែតភ្នំពេញប៉ុស្ដ៍ ចំណងជើង “Migrant worker protections ‘lacking’, reports find” ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។


សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ៥, ២០១៧

ក្រ​​សួង​ការ​ប​រទេស ​ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កា​ររស់​នៅ ​និង​ធ្វើ​ការ​ងា​រ របស់​ពល​ករ​ខ្មែរ​នៅ​ប​រទេស​។

កន្លងមកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សំគាល់ឃើញថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានខិតខំអនុវត្តន៍តាមការណែនាំ​របស់ក្រសួង ក្នុងការយកចិត្តទុកដាក់សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ចំពោះការស្នាក់ និងរស់នៅ សុខភាព និងលក្ខខណ្ឌការងាររបស់ពលករកម្ពុជាយើង នៅប្រទេសទាំងនោះ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានទទួលរបាយការណ៍ពីស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជា អំពីមូលហេតុ​នៃការបាត់បង់ជីវិតរបស់ពលករ និងការចាត់វិធានការណ៍នានា របស់​ស្ថាប័នមានសមត្ថកិច្ចកម្ពុជា របស់ស្ថានទូត/ស្ថានអគ្គកុងស៊ុល ហើយនិងរបស់អាជ្ញាធរ​នៃប្រទេសម្ចាស់ផ្ទះ ដូចខាងក្រោម៖

១. អំពីមូលហេតុនៃការបាត់បង់ជីវិតៈ

មូលហេតុចំបងនៃការបាត់បង់ជីវិតរបស់ពលកររួមមាន៖ – បញ្ហាសុខភាព – គ្រោះថ្នាក់ការងារ – គ្រោះថ្នាក់ចរាចរណ៍ ។ល។

ក. បញ្ហាសុខភាព

បញ្ហាសុខភាព បង្ករឡើងដោយកត្តា ដូចខាងក្រោម៖

-របបអាហារមិនគ្រប់គ្រាន់ និងមិនទៀងទាត់ (មិនសូវហ៊ានចំណាយលើម្ហូបអាហារ ដោយសារខំប្រឹងសន្សំប្រាក់) ។

-សំរាកមិនបានគ្រប់គ្រាន់ (ធ្វើការបន្ថែមម៉ោង) ។

-កត្តាអាកាសធាតុត្រជាក់ខ្លាំង (ករណីនៅសាធារណរដ្ឋកូរ៉េ) ។

-មានជម្ងឺប្រចាំកាយ និងមិនបានប្រើប្រាស់ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត ។ល។

ខ. គ្រោះថ្នាក់ការងារ៖

ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ បង្ករឡើងដោយកត្តា ដូចខាងក្រោម៖

-ការធ្វេសប្រហែស និងការភ្លាំងភ្លាត់ ក្នុងពេលបំពេញការងារ។

-មិនបានគោរពត្រឹមត្រូវតាមលក្ខខ័ណ្ឌការងារ។

-ការធ្វេសប្រហែសរបស់រោងចក្រចំពោះសុវត្ថិភាពការងារ ។ល។

២. អំពីវិធានការណ៍សំដៅកាត់បន្ថយការបាត់បង់ជីវិតរួមមាន៖

-វិធានការរបស់ស្ថាប័នមានសមត្ថកិច្ចកម្ពុជា ក្នុងការពិនិត្យសុខភាព និងការអប់រំស្តីពីការថែរក្សាសុខភាព មុនពេលពលករត្រូវបានបញ្ជូន ទៅក្រៅប្រទេស។

-ការសហការរបស់ស្ថានទូត/ស្ថានអគ្គកុងស៊ុល ជាមួយអាជ្ញាធររបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការអប់រំផ្សព្វផ្សាយពីសុវត្ថភាពការងារ និងសារៈសំខាន់នៃសុខភាព។

-ជំរុញការកែលំអរលក្ខខ័ណ្ឌការងារ នៅតាមទីកន្លែងបំពេញការងាររបស់ពលករ ។ល។

                                                        ភ្នំពេញ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧


សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ៣០, ២០១៧

ស្ថាន​អគ្គ​កុង​ស៊ុល​ប្រ​ចាំ​ខេត្ត​សា​កែវ​ អន្ត​រា​គ​ម​ជួយ​ពល​ករ​ខ្មែរ​៧​នាក់​

Download (PDF, Unknown)


បណ្តុំរូបថត

  • មិថុនា ២៨, ២០១៧

អគ្គកុងស៊ុល ជួបពិភាក្សាជាមួយលោកមេធាវីថៃម្នាក់ទៀតដែលមានបំណងចូលរួមចំណែកជួយបងប្អូនពលរដ្ឋខ្មែរ

អគ្គកុងស៊ុល ជួបពិភាក្សាជាមួយលោកមេធាវីថៃម្នាក់ទៀត (ជាប់ឈាមជ័រខ្មែរ) ដែលមានបំណងចូលរួមចំណែកជួយបងប្អូនពលរដ្ឋខ្មែរដែលមានរឿង មានក្តីក្តាំ នៅប្រទេសថៃ ជាពិសេសក្នុងខេត្តក្រោមដែនកុងស៊ុលទាំង 8 ។
នេះដោយសារលោកមេធាវីមានចិត្តស្រឡាញ់ពលរដ្ឋខ្មែរ និងដោយសារចាប់ចិត្តនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចំពោះបងប្អូនពលរដ្ឋខ្មែរគ្រប់លំដាប់ជីវភាព និង និន្នាការ ជាពិសេសបងប្អូនពលករ និង អាជីវករខ្មែរនៅស្រុកថៃ។