ព័ត៌មាន

  • តុលា ១៥, ២០១៧

ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ៕

មន្ត្រី និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលទាំងអស់ បានជួបជុំគ្នាប្រារព្វពិធីដ៏មានសារៈសំខាន់យ៉ាងក្រៃលែងនេះ ដោយទឹកចិត្តគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រមទាំងបានបួងសួងដល់ទេវតាមួយម៉ឺនលោកធាតុ ទេវតារក្សាព្រះមហាស្វេតឆត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សាដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គបានសោយសុខក្នុងឋានព្រះបរមសុខតរៀងទៅ៕