សេចក្តីប្រកាសព័ត៌មាន

  • កញ្ញា ១៦, ២០១៧

សេចក្តីជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មីដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថាស្ថានទូតបានរៀបចំទីតាំងថ្មី ក្នុងបរិវេណស្ថានទូត ដែលមានលក្ខណៈធំទូលាយ និងមានផាសុខភាព ដើម្បីជួយសម្រួលក្នុងការមកដាក់ពាក្យស្នើសុំ និងទទួលយកលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ដល់បងប្អូនពលករកម្ពុជាដែលបានបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយ។

សូមបងប្អូនពលករកម្ពុជាដែលធ្លាប់បានបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់ មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ឱ្យបានគ្រប់ៗគ្នា និងឱ្យបានឆាប់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន។