បណ្តុំរូបថត

  • មិថុនា ២០, ២០១៧

កំរងរូបថតស្តីពីសកម្មភាពមួយចំនួនរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ (ស្រះកែវ) ក្នុងខែមេសា ឆ្នាំ២០១៧

អគ្គកុងស៊ុលទទួលជួបអធិការត​ម្រួតស្រុកអារញ្ញប្រាថេតខេត្តសាកែវ។

លោកកុងស៊ុលចូលរួមកម្មវិធីជាមួយអាជ្ញាធរថៃ។

លោកកុងស៊ុលចូលរួមប្រជុំជាមួយអាជ្ញាធរថៃ។

លោកកុងស៊ុល និងបុគ្គលិកស្ថានអគ្គកុងស៊ុលជួបបងប្អូនពលករខ្មែរ។

លោកកុងស៊ុលចូលរួមដោះស្រាយបញ្ហាជូនបងប្អូនពលករអូសរទេះនៅច្រកប៉ោយប៉ែត-ខ្លងលឹក។

អគ្គកុងស៊ុល និងមន្ត្រី បុគ្គលិកនៃស្ថានអគ្គកុងស៊ុល សហការគ្នាសម្រួលបែបបទជូនបងប្អូនពលករ ដើម្បីអាចនាំកូនប្រុសស្រី វិលទៅកម្ពុជាវិញ ចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៧។

លោកកុងស៊ុល សហការជាមួយទីប្រឹក្សាពលករនៃស្ថានទូត ចុះជួបបងប្អូនពលករខ្មែរនៅ​ច្រកប៉ោយប៉ែត-ខ្លងលឹក។

អគ្គកុងស៊ុលចូលរួមពិធីប្រពៃណីសង្ក្រាន្តមិត្តភាពកម្ពុជា-ថៃ លើកទី១៦ ដែលរៀបចំឡើងដោយអាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

អគ្គកុងស៊ុលទទួលជួបប្រធាន និងតំណាងក្រុមហ៊ុនទេសចរណ៍ក​ម្ពុជា-ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជម្រុញកំណើនទេស​ចរពីថៃចូលមកកម្ពុជាតាមច្រកប៉ោយប៉ែត-ខ្លងលឹក។